ទេសចរណ៍

សេចក្តីផ្តើម
            វិស័យទេសចរណ៍ គឹជាការធ្វើដំណើរកំសាន្តរបស់អ្នកដែលមិនមែន ជាម្ចាស់ស្រុកមានរយះពេលខ្លី និង​ជា​បណ្តោះអាសន្ន ដែលធ្វើដំណើទៅមានប្រទេសគោលដៅហើយត្រឡប់មកវិញ។ វិស័យទេសចរណ៍រួមមាន ការស្នាក់នៅ អាហារភេសជ្ជះ ភាពទាក់ទាញ ការដឹកជញ្ចូន ព័ត៌មាន និង សេវាកម្មផ្សេងៗទៀត។ សម្បទា និងសេវាកម្ម​ទាំងនេះ​បំ​រើឲ្យផ្សេងៗ ដែលក្រៅពីទេសចរណ៍ ។ ភាពខុសគ្នារវាងភ្ញៀវទេសចរ និងទេសចរណ៍ គឺភ្ញៀវទេសចរជា​អ្នកដែលធ្វើដំ​ណើរ​ទៅទស្សនា ឯទេសចរណ៍ គឺជាឧស្សាហកម្ម និងពាណិជ្ជកម្មទាំងមូល។សំដៅដល់បុគ្គលទាំងទ្បាយណា ដែល​ធ្វើដំ​ណើរ​ចាកចេញពីលំនៅអចិន្រ្តៃយ៍ឆ្ពោះទៅលើទៅកាន់កន្លែងណាមួយដោយស្នាក់នៅទីនោះលើសពីរយៈពេល២៤ម៉ោង ដោយគិតទៅលើរយៈពេលដែលភ្ញៀវស្នាក់នៅពីពេលដែលគេចូលមកក្នុងប្រទេស រហូតដល់ពេលដែលគេចាក​ចេញ​ទៅ​វិញ (WTO)។ បច្ចុប្បន្នមានប្រទេសជាច្រើននៅលើពិភពលោកបានចាប់ទុកវិស័យទេសចរណ៍ គឺជាកម្លាំង​ចលករ​ដ៏​សំខាន់​មួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច បង្កើនឱកាសការងារ បង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពរស់នៅ ជំរុញ​កំ​ណើនផលិតផលក្នុងស្រុក រក្សាលំនឹងពាណិជ្ជកម្ម និងជួយកាត់បន្ថយភាពក្រីក្រ ជាពិសេស​វិស័យនេះ​ក៏បាននាំមក​នូវ​​កិត្យានុភាពប្រទេសជាតិ ជួយថែរក្សាមរតកវប្បធម៌ ប្រពៃណីវប្បធម៌សង្គម និងបូរណៈភាពទឹកដី ព្រមទាំងជួយ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធសង្គម[២]។ ក្នុងមួយឆ្នាំៗវិស័យទេសចរណ៍ បាននាំមកនូវចំណូលរូបិយបណ្ណ​អន្តរជាតិ​រាប់​ពាន់​លានដុល្លារសហរដ្ឋអាមេរិច ចាប់ចូលក្នុងចរន្តសេដ្ឋកិច្ចរបស់ប្រទេសមានចំនួន រួមទាំងកម្ពុជាផងដែរ។ វឌ្ឍភាពសេដ្ឋកិច្ចនៃឧស្សាហកម្មទេសចរណ៍ពេលបច្ចប្បន្ន បានចូលរួមបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋស្មើ ១១% ​នៃការងារសរុប និងអាចដោះស្រាយវិបត្តិសេដ្ឋកិច្ចសង្គមបានយ៉ាងមានប្រសិទ្ធភាព។ ជាក់ស្តែង​ក្នុងឆ្នាំ​២០០៨ ​ទោសជាពិភពលោកមានវិបត្តិយ៉ាងណាក៏ដោយ ក៏វិស័យត្រូវបានគេមើលឃើញថា នៅរក្សាប្រភព​ចំណូល​រូបិយបណ្ណបរទេសមួយ ក្នុងចំណោមប្រភេទរូបិបណ្ណបរទេសធំៗ ទាំងប្រាំរបស់ប្រទេសកំពុងអភិវឌ្ឍន៍គឺប្រមាណជាង ៨៣% និងបានផ្តល់ឱកាសការងារប្រមាណ ២៣០លាននាក់ ឬស្មើនឹងចំនួន ១១%នៃកម្លាំងការងារសរុប។ 
ទេសចរណ៍ជនជាតិ
            សំដៅលើការធ្វើដំណើរកម្សាន្តក្នុងគោលបំណងអង្កេតមើលវប្បធម៌សកម្មភាព និងជីវិតរស់នៅរបស់ជន​ជាតិ​បរទេស ឬភាគតិច (exotic people) ដូចជាការធ្វើដំណើរទៅប្រទេស panama ដើម្បីសិក្សារអំពី​ជនជាតិភាគ​តិច San Blas Indian ឬក៏នៅប្រទេសឥណ្ឌា ដើម្បី ស្វែងយល់អំពីជីវិតរស់នៅ របស់ជនជាតិភាគតិច Assam ដែល​រស់​នៅតំបន់ ដាច់ស្រយាល ។ សកម្មភាពរបស់អ្នកទេសចរនៅក្នុងប្រទេស Ethnic Tourism នេះជាទូទៅ​រួមមាន​ការ​ដើរអង្កេតមើលផ្ទះសម្បែងរបស់ជនជាតិភាគតិច ការទស្សនារបាំ និងពិធីផ្សេងៗ និងអាចចូលរួមក្នុង​ពិធីប្រារព្ធ​សាសនាផ្សេងៗ។


ទេសចរណ៍ប្រវត្តិសាស្រ្ត

គឺជាការធ្វើដំណើរកម្សាន្តទៅទស្សនាប្រាង្គប្រសាទ និងសារៈមន្ទីផ្សេងៗ ដែលបង្ហាញនូវភាពរុងរឿងពីអតីតកាល ដូចជា ទីក្រុង Rome ប្រទេស Egypt និងប្រទេស Greece ដំណើរកម្សាន្តតាមប្រាសាទនានា សាសនា​ព្រម​ទាំង​ការ​សំ​ដែង​សិល្បៈ ដែលឆ្លុះបញ្ចាំងអំពីរបៀបរស់នៅដែលទាក់ទង និងព្រឹត្តិការណ៍សំខាន់ៗនៅក្នុងសម័យបុរាណ។ 

ទេសចរណ៍វប្បធម៌

គឺជាការធ្វើដំណើរម្សាន្ត ដើម្បីស្វែងយល់ពីជីវិតរស់នៅ និងពណ៍សម្បុល របស់ប្រទេសគោលដៅ ដែល​ខុស​ពីជីវិតរស់នៅរបស់ខ្លួន និងដើម្បីដោះដូរចំណះដឹង និងគំនិតរបស់ខ្លួន។ ជាទូទៅសកម្មភាព ដែលទាក់ទង និង​ទេសចរណ៍វប្បធម៌នៅក្នុងប្រទេសគោល-ដៅរួមមាន ការញុំាម្ហូបអាហារ ក្នុងអាហារដ្ឋានអ្នកស្រុក ការទៅ​ទស្សនា​ពិធី​ប្រារព្ធតាម ទំនៀមទំលាប់ផ្សេងៗ។ ការសំដែងរបាំប្រពៃណីព្រមទាំងការដាក់តាំងនូវរូបចម្លាក់ និងផលិតផលផ្សេងៗមានក្បាច់រចនាពីបុរាណ។ 

ទេសចរណ៍កែច្នៃ

ទាក់ទង និងការចូលរួមលេងកីឡាផ្សេងៗ ដូចជាការងូតទឹកក្តៅ ដែលអាចព្យាបាលជំងឺ ការដេកហាលថ្ងៃ ព្រម​ទាំងការទាក់ទងផ្នែកសង្គមដទៃទៀត ក្នុងគោលបំណងលំហែកាយ តំបន់ទាំងនេះច្រើនតែធ្វើការផ្សព្វផ្សាយជា 4S tourism (sand,sea,sun,and sex)តាមរយះរូបភាពស្រស់ស្អាត​ដែលធ្វើអោយយើង​មានចិត្ត​ចង់ទៅ​លេងកន្លែង​នោះដូច​ជា​ការ ជិះស្គី ឆ្នេរសមុទ្រដែលមានដើមដូងដុះអម និងកន្លែងវាយកូនហ្គោល ការផ្សព្វផ្សាយបែបនេះគឺ ផ្សព្វផ្សាយ ដើម្បីទាក់ទាញអ្នកទេសចរណ៍ដែលមានគោលបំណង ដើម្បីលំហែកាយ។ 

ទេសចរណ៍ពាណិជ្ចកម្ម

សំដៅលើការធ្វើពាណិជ្ជកម្មចូលរួមក្នុងមហាសន្និបាតក្នុងអង្គប្រជុំ និងក្នុងសិក្ខាសាលាផ្សេងៗ ទេសចរណ៍​ពាណិជ្ជកម្ម អាចបូកបញ្ចូលទេសចរណ៍មួយ ឬពីប្រភេទដែលនិយាយខាងលើ ។ ក្នុងប្រទេសទូទៅ​ទាំងឡាយ​អាចមានប្រភេទទេសចរណ៍ច្រើនជាងមួយប្រភេទ។ ឧទាហរណ៍ រមណីយដ្ឋាននៅរដ្ឋ Hawai បាន​អភិវឌ្ឍ​ទេស​ចរណ៍​ប្រភេទកែច្នៃ ប្រភេទបរិស្ថាន និងប្រភេទវប្បធម៌ដោយ​អាស្រ័យទៅលើប្រភេទ​នៃសកម្មភាពដែលអ្នកទេ​សចរ​ចង់​បាន។ អ្នកទេសចរ ដែលទៅលំហែរកាយពេលវិស្សមកាលនៅក្នុងប្រទេសឥណ្ឌា ក្រៅពីលំហែរកាយទាក់ទង​នឹង​ទេសចរណ៍​ប្រភេទកែច្នៃនៅឆ្នេរសមុទ្រ នៅក្នុងប្រទេសនោះគាត់មានឱកាសដើរមើលជីវិត រស់នៅរបស់​ជនជាតិ​ភាគតិចឥណ្ឌាព្រមទាំងអាចធ្វើដំណើរតាមភូមិដើម្បីអង្កេតមើលសកម្មភាព និងជីវិតរស់នៅរបស់ប្រជាជន ដែលរស់នៅតាមជនបទនោះទៀតផង។

អេកូរទេសចរណ៍[កែប្រែ]

អេកូរទេសចរណ៍ គឺជាការធ្វើដំណើរទៅកាន់តំបន់ធម្មជាតិដែលមិនធ្វើអោយមានការ រំខាន​ឬក៏​ក​ខ្វក់ដល់​តំបន់ធម្មជាតិនោះដោយមានគោលដៅជាក់លាក់ ក្នុងការសិក្សាស្ញើចស- សើរ និងកំសាន្តជាមួយនិងទេសភាព រុក្ខជាតិព្រៃភ្នំសត្វក៏ដូចជាវប្បធម៌អតីត និងបច្ចុប្បន្ន ដែលមាននៅក្នុងកន្លែងទាំងនោះ។ 

ទេសចរណ៍សហគមន៍

ទេសចរណ៍សហគមន៍ គឺជាប្រភេទទេសចរណ៍ ដែលផ្តល់ឪកាសដល់សហគមន៍មូលដ្ឋានមានសិទ្ធអំណាចគ្រប់គ្រង់ និងមានសិទ្ធចូលរួមអភិវឌ្ឍ និងគ្រប់គ្រង់ព្រមទាំងទទួលបានផលប្រយោជន៍សំខាន់ៗពីទេសចរណ៍។

ទេសចរណ៍សង្គម

ទេសចរណ៍សង្គម ជាប្រភេទមួយនៃទេសចរណ៍ដែលបង្កើតឡើងដោយរដ្ឋាភិបាលសំរាប់បង្កលទ្ធភាពដល់​ស្រទាប់​មហាជន សិស្ស និស្សិត យុវវ័យ អ្នកចូលនិវត្តន៍ ជនពិការ និង ពលរដ្ន ប្រទេសនេះ ធ្វើដំណើរកំសាន្ត​លំហែជា​ទេស​ចរណ៍​ ក្នុងទេសចរណ៍តិច(low season) កម្មវត្ថុសំខាន់នៃទេសចរណ៍សង្គម ក្នុងសេវាកម្ម ដែលបំរើឲ្យ ទេស​ចរណ៍​សង្គម ដឹកជញ្ចូន ស្នាក់នៅ ចំណីអាហារ សម្រាកលំហែ មជ្ឈមណ្ឌលសម្រាប់ការផ្តល់ ការទស្សនា ប្រាង្គប្រសាទ សម្បត្តិ​វប្បធម៌ អរិយធម៌ ឧស្សាហកម្មទេសចរណ៍ និងធនធានផ្សេងៗនៃទេសចរណ៍ ដែលបំរើនូវសេចក្តី​ត្រូវការក្នុងប្រព័ន្ធ​ទេសចរណ៍ប្រភេទនេះ។

ទេសចរណ៍ជំនួញ

ជាប្រភេទទេសចរណ៍ ដែលភ្ញៀវក្រៅពីមានលំនៅផ្ទាល់ខ្លួនអាចមានលំនៅជាក់លាក់ ឬក៏ពុំប្រាកដសម្រាប់ស្នាក់​នៅក្នុងប្រទេសដទៃដើម្បីធ្វើជំនួញ។ គ្រប់ភ្ញៀវឲ្យតែមកក្នុងការងារដែលទាក់ទងទៅនិងរបរជំនួញ យើងអាចចាត់​ចូលទៅក្នុងប្រភេទទេសចរណ៍ជំនួញបានទាំងអស់ដូចជាអ្នកមកសិក្សាពីទីផ្សារចង់វិនិយោគជាដើម។


ទេសចរណ៍សមាជ

ទេសចរណ៍ប្រភេទនេះទាមទារឲ្យមាននូវ ច្រើនសេវាច្រើនផ្នែកព្រមទាំង អ្នកដែលមានជំនាញ ហើយនិង​អ្នក​មាន​សមត្ថភាពដែល។ ជាទូទៅត្រូវការស្នាក់នៅយ៉ាងតិចពី៣ យប់ទៅ៤យប់។ មិនចំពោះ​តែអ្នកមក​ចូលរួម​សមាជទេ តែគេអាចរាប់បញ្ចូលប្រភេទ ទេសចរណ៍ជំនួញ​ផងដែរគឺចំពោះ​អ្នកដែលមកស្នាក់​នៅក្នុងសណ្ឋាគារ​សម្រាប់មកចួររួមសមាជ សន្និសីទ សន្និបាត ឬប្រជុំក្នុងសណ្ឋាគារ ដើម្បីពិភាក្សាការងារជួញដូរ ឬពិព័រណ៍​ជំនួញ​ផ្សេងៗ។ ចំពោះភ្ញៀវយើងរាប់បញ្ចូលទាំងទេសចរអន្តរជាតិ និងទេសចរក្នុងស្រុកដែលធ្វើដំណើរពីទីក្រុងនានា។ ពួកគេត្រូវការសណ្ឋាគារសម្រាប់ស្នាក់នៅ និងម្ហូបអាហារសម្រាប់ ទទួលទាន​ប៉ុណ្ណោះទេតែ​គេអាចត្រូវ​ការសេវា​កម្មផ្សេងៗពីក្រុមហ៊ុនទេសចរណ៍ផងដែរ ដូចជាការទស្សនាក្នុងក្រុង ការដើរកម្សាន្តចុងសប្តាហ៍ ការចូលរួម​ពិធី​បង្ហាញម៉ូត ទស្សនាសិល្បះ មើលល្ខោន។-ល-។ នៅអឺរ៉ុប ទេសចរណ៍ប្រភេទនេះកំពុង​មានការអភិវឌ្ឍន៍​គួរឲ្យកត់​សម្គាល់ ចំណែកនៅឯទ្វីបអាស៊ីវិញមានប្រទេសមួយចំនួនដូចជា ជប៉ុន ហ្វីលីពីន ម៉ាឡេស៊ី ឥណ្តូនេស៊ី សិង្ហបុរី និងថៃ ដែលដំណើរការទេសចរណ៍ប្រភេទនេះដែរ។

ទេសចរណ៍សិក្សា

ទេសចរណ៍ប្រភេទនេះ យើងពុំរាប់បញ្ចូលប្រភេទសិក្សារយះពេលយូរ ក្នុងមហាវិទ្យាល័យ ឬសកលវិទ្យាល័យឡើយ។ យើងចាត់ទុកទេសចរណ៍សិក្សា តែចំពោះទេសចរម្នាក់ ឬ មួយក្រុម ដែលមករៀនវគ្គបំពាក់បំប៉នជំនាញភាសា ឬ​មកធ្វើកម្មវិធីសិក្សារយះពេលខ្លី ពីមួយខែទៅបីខែប៉ុណ្ណោះ។

ទេសចរណ៍នយោបាយ

ដោយសារបញ្ហានយោបាយ សេដ្ឋកិច្ច និងបេសកកម្ម ធ្វើឲ្យយើងចាប់អារម្មណ៍ទៅលើទេសចរណ៍​មួយប្រភេទ​ដែលស្ថិតនៅក្នុងប្រភេទជាផ្លូវការដែរ។ ទេសចរណ៍ប្រភេទនេះគេសង្កេតឃើញមានដូចជា អ្នកកាទូត គណៈប្រតិភូ អ្នកកាសែត អ្នកសារព័ត៌មាន។ល។ ប្រទេសមួយចំនួនបានដើរតួនាទី យ៉ាងសំខាន់ក្នុង​ការទទួលទេសចរណ៍​ប្រភេទនេះ ដោយ សារគេ​មានទីក្រុងធំៗ និងទំនើបៗដូចជា Genf Brussel, New York។

ទេសចរណ៍កីឡា និងសិល្បៈ

ទេសចរណ៍កីឡា និងសិល្បះជាទេសចរណ៍មួយប្រភេទដែលពុំសូវមានសកម្មភាពជារៀងរាល់ពេលទេ។ ទេសចរណ៍​ប្រភេទនេះ មានសកម្មភាពលុះត្រាតែមានកម្មវិធីប្រកួតកីឡា ឬប្រលងសិល្បៈទើបមានទេសចរមក។ ដោយរាប់​បញ្ចូលទាំងអ្នកមកចូលរួមប្រកួត ព្រមទាំងអ្នកចូលមកទស្សនាផងដែរ។

ទេសចរណ៍វិស្សមកាល

ទេសចរណ៍វិស្សមកាល គឺជាប្រភេទទេសចរណ៍មួយដែលចូលរួម ដោយទេសចរនៅពេលសម្រាកពីការងារ ការ​សិក្សាដែលស្ថិតនៅក្នុងកំឡុងពេលវិស្សមកាល ឬពេលសម្រាក។ ចំពោះទេសចរណ៍សង្គម (Social Tourism) យើង​មិនចាត់ចូលទៅក្នុងប្រភេទទេសចរណ៍វិស្សមកាលទេ។ គោលបំណងនៃទេសចរណ៍វិស្សមកាល ផ្តើមចេញពី​ចំណុច​ចង់ឃើញ ចង់ស្គាល់ ដែលជាកត្តាផ្លាស់ប្តូរទីកន្លែង បរិស្ថាន។ 















No comments:

Post a Comment