ប្រជាជន

ប្រជាជន


              នៅចន្លោះឆ្នាំ១៨៧៤និង​១៩២១​ ប្រជាជនកម្ពុជាមានការកើនឡើងចន្លោះពី​946,000 ទៅ 2.4លាននាក់។នៅឆ្នាំ១៩៥០ ប្រជាជន​មានការកើនឡើងពី3,710,107 នាក់ទៅ​ 4,073,967នាក់ និង​នៅឆ្នាំ១៩៦២ វាមានការកើន​ឡើងដល់ 5.7 លាននាក់។​ ចាប់ពីឆ្នាំ១៩៦០ទៅឆ្នាំ១៩៧៥ ប្រជាជនកម្ពុជាមានការកើនឡើង 2.2 % ក្នុងមួយឆ្នាំគឺជាកំនើនដ៏តូចបំផុតនៅអេស៊ានខាងត្បូង។នៅឆ្នាំ១៩៧៥ពេលដែលខ្មែរ​ក្រហមកាន់អំនាច​ប្រជា​ជន​មាន​ប្រមាណ7.3 មីលាន។​នៅក្នុងការសរុបនេះរបាយការណ៍ដែលបានកត់ចំនូនមនុស្សស្លាប់នៅឆ្នាំ១៩៧៥ដល់​ឆ្នា​១៩៧៨​មានចំនួនមនុស្សស្លាប់ចំនួន១ទៅ២មីលាននាក់។​នៅឆ្នាំ១៩៨១ PRK បានប្រមួលនៅចំនួន​ពិតប្រាក​ដ​គឺ​មានចំនួន 6.7 មីលាន​ ទោះបីជា​ចំនួនប្រជាជនមាន 6.3​ មីលានទៅ 6.4​មីលាន​ជាចំនួន​ប្រហែល​មិនពិត​ក៏​ដោយ​។ ជាមធ្យមចំនួនប្រជាជនប្រចាំឆ្នាំគឺមានការកើនឡើងនៅឆ្នាំ​១៩៧៨​ដល់១៩៨៥​គឺមានចំនួន២.៣%(មើលតារាង​បន្ថែមA)។ នៅឆ្នាំ១៩៥៩មានប្រជាជន៤៥%ដែលមានអាយុក្រោម១៥ឆ្នាំ។​នៅឆ្នាំ១៩៦២ មានការកើនឡើង​តិច​តួច​គឺ​មាន​តែ​៤៦%។​នៅឆ្នាំ១៩៦២មានប្រជាជន​ប្រមាណ៥២%ដែលមានអាយុចាប់ពី ១៥ឆ្នាំទៅ៦៤ឆ្នាំ និង​មាន​ចំ​នួន២%ដែលមានអាយុ ច្រើនជាង៦៥ឆ្នាំ​​។ ចំនួនភាគរយនៃបុរស និង ស្រី្តនៅក្នុងក្រុមចំនួនបី​គឺប្រហាក់​ប្រហែល​គ្នា​​​។ 
       របាយប្រជាជននិងអាយុរបស់​ UN

ចំនួនប្រជាជនសរុប អាយុចាប់ពី​ 0-14 (%) អាយុចាប់ពី 15-64 (%) អាយុចាប់ពី​ 65+ (%)
1950 4 346 42.2 55.1 2.7
1955 4 840 42.3 55.0 2.7
1960 5 433 42.5 54.8 2.7
1965 6 141 42.8 54.4 2.7
1970 6 938 43.2 54.0 2.8
1975 7 098 42.3 54.9 2.8
1980 6 506 39.0 58.1 2.9
1985 7 920 42.1 55.0 2.9
1990 9 532 43.8 53.4 2.8
1995 11 169 47.5 49.7 2.8
2000 12 447 41.6 55.4 3.00
2005 13 358 36.4 60.3 3.3
2010 14 138 31.9 64.3
3.8 
ស្ថិតិនៃជីវិត
ឆ្នាំ កំនើតក្នុងមួយឆ្នាំ ស្លាប់ក្នុងមួយឆ្នាំ បំលាស់ប្ដូរក្នុងមួយឆ្នាំ CBR1 CDR1 NC 1 TFR 1 IMR1
1950-1955 208 000 109 000 99 000 45.4 23.8 21.6 6.29 165.1
1955-1960 232 000 113 000 119 000 45.2 22.1 23.1 6.29 152.0
1960-1965 260 000 118 000 142 000 44.9 20.4 24.5 6.29 139.5
1965-1970 287 000 127 000 160 000 43.9 19.4 24.5 6.22 130.0
1970-1975 280 000 158 000 122 000 39.9 22.5 17.4 5.54 180.9
1975-1980 227 000 272 000 - 45 000 33.4 40.0 -6.6 4.70 263.2
1980-1985 410 000 127 000 283 000 56.9 17.7 39.2 7.00 134.0
1985-1990 407 000 115 000 292 000 46.7 13.2 33.5 6.00 97.9
1990-1995 417 000 121 000 296 000 40.3 11.3 29.0 5.44 90.0
1995-2000 358 000 121 000 237 000 30.3 10.2 20.1 4.32 83.3
2000-2005 323 000 117 000 206 000 25.1 9.1 16.0 3.41 72.9
2005-2010 321 000 113 000 207 000 23.3 8.3 15.0 2.80 62.4
1 CBR =កំនើតលំបាក(ក្នុងចំនោម1000); CDR = ចំនួនអ្នកស្លាប់ដោយលំបាក (ក្នុង 1000); NC = មានបំលាស់ប្ដូរធម្មតា (ក្នុង 1000); TFR =អត្រាមរណសរុប (ចំនួនក្មេងជាស្រ្តី) IMR = អត្រាមរណនៃកំនើតក្មេងក្នុង 1000
កំនើតដែលល្អ
យោងទៅតាមការសិក្សា​និង​ការស្រង់សុខភាព[ ក្មេងដែលកើតមកមានកំនើតល្អនៅកម្ពុជាគឺមាន៣.០ជាស្រ្តី​នៅឆ្នាំ២០១០។​នៅឆ្នាំ២០០០​មានក្មេងចំនួន៤.០ និងនៅឆ្នាំ២០០៥មាន៣.៤។​នៅទីក្រុងស្រី្តមានជាមធ្យម២.២បើ​ធៀបទៅនិង៣.៣នៃក្មេងស្រីនៅតំបន់ជនបទ។​អត្រាកំនើតមកល្អមានកំរិតខ្ពស់គឺនៅខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ ជាកន្លែងដែលមានស្រ្តីជាមធ្យម៤.៥​ ​ហើយតិចជាងនេះ​គឺនៅទីក្រុងភ្នំពេញដែលមានក្មេងស្រីជាមធ្យម​២.០។ យោងទៅតាមការយកព៌តមាននេះស្រ្តីនៅកម្ពុជាមានកូនជាមធ្យម៣នាក់។​ឃើញថាគ្រួរសានៅតាមតំបន់ជនបទ មានកំនើនច្រើនជាងនៅតំបន់ទីក្រុង​(៣.២ធៀបនិង២.៩)​​ហើយនៅទីក្រុងមានការ​សិក្សាច្រើន​ជាងនៅ​តំបន់ជន​បទដោយសាគ្មានសាលារៀន(២.៨ធៀប៣.៥)។

កុមារ និងមរណភាព


អត្រានៃ​ការ​ស្លាប់​របស់​កុមា​​នៅកម្ពុជាបាន​ថយចុះ[២] ។ ថ្មីៗនេះអត្រានៃ​ការ​ស្លាប់​​មានត្រឹមតែ ៤៥ នាក់​ក្នុង​ចំណោម​មនុស្ស​ ១០០០ នាក់សម្រាប់​ប្រាំឆ្នាំបើធៀបនិងការស្រាវជ្រាវនៅឆ្នាំ ២០០៥ មានចំនួន ៦៦ នាក់​ និង​ ៩៥ ​នាក់នៅឆ្នាំ ​២០០០ ។ ​អត្រាមរណៈ​របស់​កុមារ​​ក្រោមអាយុ ៥ ឆ្នាំ ​បាន​ថយចុះ​​នៅឆ្នាំ ២០០០ ​​មានចំនួន ១២៤ នាក់​ក្នុងចំណោម​មនុស្ស​ ១០០០ នាក់ និង​នៅឆ្នាំ ២០០៥ មាន ៨៣ នាក់ និង នៅឆ្នាំ ​២០១០ គឺមានត្រឹមតែ ៥៤ នាក់​ប៉ុណ្ណោះ ។ អត្រាស្លាប់បានថយចុះដោយសារតែម្ដាយមានការយល់ដឹងពីសុខភាព។​​ក្មេងដែលស្លាប់មានដូចជា កូន​ដែលម្ដាយមិនបានរៀនចប់អនុវិទ្យាល័យឬ​លើសនេះទៀត។​​ការអប់រំសុខភាពគឺពិតជាមានភាពខ្លាំងខ្លាមែន។​​មាន​មនុស្សស្លាប់៧៧នាក់ក្នុង​១០០០នាក់​ដែលជាក្មេងដែលក្រីក្របំផុត គ្មានផ្ទះសំបែង និង ២៣នាក់ក្នុងចំនោម១០០០នាក់ដែលជាកូនអ្នកមាន។ អត្រាមរណនៅជនបទមានច្រើនជាងនៅតំបន់ជនបទ។​មានដូចជា​ មាន៦៤នាក់ ស្លាប់ក្នុងចំនោម ១០០០នាក់នៅតំបន់ជនបទ និងនៅទីក្រុងមានចំនួន២២នាក់។​​​​អត្រាមរណ​អាចមក​ពី​អវិកល​កម្ម​ នៅតាមខេត្ត ។​អត្រាមរណមានពី១៣នាក់នៅភ្នំពេញ ៧៨នាក់នៅកំពុងឆ្នាំង និង​ខេត្តស្វាយរៀង​ក្នុងចំនោម​មនុស្ស១០០០នាក់។
អាយុកាលជាមធ្យម
នៅឆ្នាំ១៩៥៩​អាយុកាលជាមធ្យមគឺ៤៤.២ឆ្នាំសំរាប់​បុរស និង​៤៣.៣ឆ្នាំសំរាប់ស្រ្តី។ នៅឆ្នាំ១៩៧០ អាយុ​កាល​ជា​មធ្យម​មានការកើនឡើង២.៥ឆ្នាំ។​ឃើញថាស្រ្តីមានអាយុច្រើនជាងបុរសក្រោយពីបាន​យល់ដឹងពីសុខភាពនិង​ដឹង​ពី​ភាព​ជា​ម្ដាយ។

No comments:

Post a Comment