សាសនា

         សាសនា​នៅ​ប្រទេស​កម្ពុជា​មាន​កាន់​សាសនា​​ព្រះពុទ្ធ​ដែល​មាន​ប្រជាជន ​៩៥ % ពុទ្ធបរិស័ទ ហើយ​សាសនា​ដទៃ​ទៀត​មាន​ប្រជាជនប្រណិប័តន៍​ប្រមាណ ៥ % ​ដែល​ក្នុង​នោះ​រួម​មាន ៖ ទីមួយ​សាសនាអ៊ីស្លាម​, ទីពីរ​គ្រិស្ដសាសនា និង ទីបីព្រហ្មញ្ញសាសនា ។
ពុទ្ធសាសនានៅប្រទេសខ្មែរ

ពុទ្ធសាសនា គឺជាប្រពៃណីសាសនាដែលមានមនុស្សភាគច្រើន​ក្នុងចំណោមប្រជាជនខ្មែរ ប្រកាន់ ខ្ជាប់ ខ្ជួននូវ​ទំ​នៀម​ទំលាប់ប្រពៃណីសាសនានេះ។​ មុនឆ្នាំ​១៩៧០ មានព្រះសង្ឃចំនួន៦០,០០០អង្គដែលនៅទូទាំងប្រទេសកម្ពុជា។ ​មុនឆ្នាំ​១៩៧៥​ មានប្រជាជន អ៊ីស្លាម ចំនួន២៥០,០០០នាក់(ជាជនជាតិចាម)។ ពីឆ្នាំ១៩៧៥-១៩៧៩ គឺជារបប​នៃ​ការ​សង្កត់សង្កិននៃជំនឿ​សាសនានៅគ្រប់ទិសទី។ នៅឆ្នាំ១៩៧៩ ព្រះពុទ្ធសាសនា និងអ៊ីស្លាមសាសនា​ត្រូវបាន​កសាង​ឡើងវិញ។ នៅឆ្នាំ១៩៩០​ជាការទទួលស្គាល់​។ 
សាសនាអ៊ីស្លាមនៅប្រទេសខ្មែរ
             រាល់ការទំនាក់ទំនងរបស់ពួកគេ មានការចាំបាច់បំ​ផុតនៅក្នុងចំណោមប្រជាជនអ៊ីស្លាមប៉ុណ្ណោះ។ សម្តេច​ព្រះនរោត្តមសីហនុ​បានប្រទានឈ្មោះ​ដល់ពួកគេ ”គឺជនជាតិខ្មែរអ៊ី​ស្លាម ” ប៉ុន្តែពួកគេ​មិនមែន​ជាជនជាតិ​ខ្មែរសុទ្ធ​សាធទេ។ ពួកគេជាអ្នកជាប់ខ្សែស្រឡាយ (កូនចៅ)នៃនគរចំប៉ា។ នគរចំប៉ានេះ ត្រូវបានបំផ្លាញ​ចោលដោយ​ប្រទេស​វៀតណាម ​នៅ​ស.វទី១៥។ អតីតនគរចំប៉ានេះ ស្ថិតនៅចំកណ្តាលនៃប្រទេសវៀតណាមសព្វថ្ងៃនេះ។ខ្មែរក្រហម ក៏ជា​ចំ​ណុចមួយដែលធ្វើទុក្ខបុកម្នេញដល់សហគមន៍(អ៊ីស្លាម)នេះផងដែរ។ ពុំមាន ហេតុផលណាមួយ​ ជាជាង​ការប្រកាន់​បក្ស​​និយមប៉ុណ្ណោះសំរាប់ជំនឿសាសនានោះ ។ មានប្រជាជនប្រមាណជាង ១០០,០០០​នាក់ត្រូវបានសំលាប់ចោល។​អ្នកកាន់សានាកាតូលិក រួមទាំងអ្នកកាន់ប្រពៃណីទំនៀមទំលាប់ សាសនាផងដែរ។ 
គ្រិស្ដសាសនានៅប្រទេសខ្មែរ
        គ្រិស្ដសាសនាមាននៅប្រទេសខ្មែរ៤៥០ច្នាំ។សំរាប់ផ្តល់ដល់អស់អ្នកដែលមានសេរីភាពខាងជំនឿសាសនា ដែល​ត្រូវបានផ្តល់អោយដោយរដ្ឋធម្មនុញ្ញ។ រាល់ទំនាក់ទំនងការទូតដែលបានបង្កើតឡើងរវាងព្រះរាជាណាចក្រកម្ពុជា ជា​មួយសម្តេចប៉ាប ចនប៉ូលទី២ នាទីក្រុង​វ៉ាទីកង់ បានអនុញ្ញាតិអោយបង្កើត​ព្រះសហគមន៍​កាតូលិកនៅក្នុង​ព្រះរា​ជា​ណាចក្រកម្ពុជា​ដោយ​ត្រឹមត្រូវ​តាមច្បាប់​នីតិបុគ្គល។



No comments:

Post a Comment